មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចបំលែង(Convert) ស្លាយ ទៅជា ភីឌីអេស ដូចជាៈ តំលើងកម្មវិធីបំលែង បំលែងតាមអនឡាន បំលែងផ្ទាល់ក្នុងកម្មវិធី Microsoft Power Point ថ្ងៃនេះ ក្រុមការងារ Let's Share សូមធ្វើការបង្ហាញពីការបំលែងស្លាយតាមរយៈកម្មវិធីMicrosoft Power Point។ ជំហ៊ានទី១ៈបើកឯកសារលាយដែលលោកអ្នកចង់បំលែងក្នុងកម្មវិធីMicrosoft Power Point ជំហ៊ានទី២ៈ ចុចលើ "File" ជ្រើសរើសយក "Save As" បន្ទាប់មក នៅជ្រើសរើសយកទីតាំងរក្សាទុកឯកសារក្នុងកុំព្យូទ័រ។ បន្ទាប់មកទៀត នឹងមានផ្ទាំងមួយចេញមកដើម្បីអោយយើងកំនត់ទីតាំងក្នុងដ្រាយ (Drive) មួយណាដើម្បីរក្សាឯកសារ។ ចុចលើ "File Type" រួចជ្រើសរើស យក "PDF(.pdf) ហើយចុច "Save" ជាការស្រេច។ លោកអ្នកក៏អាចមើលវីឌីអូបង្ហាញតាមរយៈតំណនេះ៖ https://www.youtube.com/watch?v=bXTxqlcejDE.
Learn Together, Share Together