កំឡោះជំទង់អាយុ២៤ឆ្នាំម្នាក់កំពុងសម្លឹងមើលមកខាងក្រៅបង្អួចរថភ្លើង ហើយស្រែកថា “ លោកប៉ា! មើលដើមឈើនោះ វាកំពុងរត់ពីក្រោយយើង !” ឳពុកញញឹមទៅកូន ហើយមានក្មេងៗជំទង់ពីរនាក់អង្គុយជិតនោះ មើលទៅកំឡោះនោះហើយគិតថា ធំហើយម្តេចធ្វើចរិតដូចកូនក្មេងទៀត មើលទៅគួរអោយអាណិត។ រំពេចនោះ កំឡោះនោះស្រែកទៀតហើយថា “ លោកប៉ា! ពពកកំពុងរត់ពីក្រោយយើងដែរ !” ដោយមិនអាចទ្រាំបាន ក្មេងៗជំទង់ដែលអង្គុយជិតនោះបានប្រតិកម្មទៅឳពុករបស់កំឡោះនោះថា “ លោកពូ ហេតុអ្វីលោកពូមិននាំកូនទៅជួបគ្រូពេទ្យ? (គិតថាកំឡោះនោះប្រហែលមានបញ្ហាខួរក្បាល) ” ឳពុករបស់កំឡោះនោះ ញញឹមហើយនិយាយថា “ ពូបាននាំទៅពេទ្យហើយ ហើយពួកយើងក៏ទើបចេញពីជួបពេទ្យដែរ។ កូនប្រុសរបស់ខ្ញុំមានជំងឺខ្វាក់ពីកំណើត ហើយគាត់ទើបតែទទួលបានការព្យាបាល និង អាចមើលឃើញដូចគេឯងវិញនៅថ្ងៃនេះប៉ុណ្ណោះ។ ” គំនិតអប់រំ៖ មនុស្សម្នាក់ៗតែងតែមានសាច់រឿងផ្ទាល់ខ្លួនរបស់គេ។ សូមកុំទាន់វវាយតម្លៃនរណាម្នាក់នៅពេលដែលអ្នកមិនទាន់ស្គាល់គេច្បាស់! ដង់ស្រង់ពីគេហទំព័រ http://www.livin 3. com/ 5- motivational-and-inspiring-short-stories
Learn Together, Share Together