កំឡោះជំទង់អាយុ២៤ឆ្នាំម្នាក់កំពុងសម្លឹងមើលមកខាងក្រៅបង្អួចរថភ្លើង
ហើយស្រែកថា “ លោកប៉ា!
មើលដើមឈើនោះ វាកំពុងរត់ពីក្រោយយើង!”
ឳពុកញញឹមទៅកូន ហើយមានក្មេងៗជំទង់ពីរនាក់អង្គុយជិតនោះ
មើលទៅកំឡោះនោះហើយគិតថា ធំហើយម្តេចធ្វើចរិតដូចកូនក្មេងទៀត មើលទៅគួរអោយអាណិត។
រំពេចនោះ កំឡោះនោះស្រែកទៀតហើយថា “ លោកប៉ា! ពពកកំពុងរត់ពីក្រោយយើងដែរ!”
ដោយមិនអាចទ្រាំបាន
ក្មេងៗជំទង់ដែលអង្គុយជិតនោះបានប្រតិកម្មទៅឳពុករបស់កំឡោះនោះថា “ លោកពូ
ហេតុអ្វីលោកពូមិននាំកូនទៅជួបគ្រូពេទ្យ? (គិតថាកំឡោះនោះប្រហែលមានបញ្ហាខួរក្បាល)”
ឳពុករបស់កំឡោះនោះ ញញឹមហើយនិយាយថា “ ពូបាននាំទៅពេទ្យហើយ
ហើយពួកយើងក៏ទើបចេញពីជួបពេទ្យដែរ។ កូនប្រុសរបស់ខ្ញុំមានជំងឺខ្វាក់ពីកំណើត
ហើយគាត់ទើបតែទទួលបានការព្យាបាល និង អាចមើលឃើញដូចគេឯងវិញនៅថ្ងៃនេះប៉ុណ្ណោះ។”
គំនិតអប់រំ៖ មនុស្សម្នាក់ៗតែងតែមានសាច់រឿងផ្ទាល់ខ្លួនរបស់គេ។
សូមកុំទាន់វវាយតម្លៃនរណាម្នាក់នៅពេលដែលអ្នកមិនទាន់ស្គាល់គេច្បាស់!
ដង់ស្រង់ពីគេហទំព័រ http://www.livin3.com/5-motivational-and-inspiring-short-stories
Comments
Post a Comment