ដកស្រង់ពី គេហទំព័រថ្មី ថ្មី (https://thmeythmey.com/?page=detail&id=31243) ដោយវេជ្ជបណ្ឌិត Arnaud Tarantola ប្រធានមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជារៀងរាល់ឆ្នាំ ទិវាពិភពលោកប្រឆាំងជំងឺឆ្កែឆ្កួតតែងត្រូវបានប្រារពធ្វើឡើងនៅថ្ងៃទី ២៨ ខែកញ្ញា។ ជំងឺឆ្កែឆ្កួតត្រូវបានគេស្គាល់តាំងពីបុរាណកាលមកម្ល៉េះ ប៉ុន្តែការព្យាបាលជំងឺនេះមិនមានការវិវត្តអ្វីទាល់តែសោះរហូតមកដល់បច្ចុប្បន្ន។ អស់រយៈពេល៤ ៥០០ឆ្នាំមកហើយ ជំងឺឆ្កែឆ្កួតនៅតែជាជំងឺគំរាមកំហែងខ្លាំងបំផុតដល់ជីវិតមនុស្ស ព្រោះថាក្រោយពេលចេញរោគសញ្ញា អ្នកជំងឺត្រូវបាត់បង់ជីវិត១០០%តែម្តង ។ ការបង្ការជំងឺនេះអាចត្រូវបានធ្វើឡើងតាមរយៈការចាក់ថ្នាំបង្ការមុនពេលសត្វខាំ ឬក្រោយពេលសត្វខាំ ប៉ុន្តែត្រូវធ្វើមុនពេល “បង្ករោគ” ។ វីរុសជំងឺឆ្កែឆ្កួត (ពួក Lyssavirus) ដែលរស់នៅក្នុងទឹកមាត់សត្វ (ឆ្កែ ឆ្មា ឬថនិកសត្វស្រុក ឬព្រៃផ្សេងទៀត) ឆ្លងទៅមនុស្សភាគច្រើនបំផុតតាមរយៈការខាំ ប៉ុន្តែវាក៏អាចឆ្លងតាមរយៈការក្រញៅ ឬការលិទ្ធដំបៅនៅលើស្បែក ឬការ...
Learn Together, Share Together