កាលពីព្រេងនាយ មានហ្វូងសត្វស្លាបសមុទ្ររស់នៅលើឆ្នេរសមុទ្រនៃកោះដាច់ស្រយាលមួយ ដែលគ្មានមនុស្សទៅដល់។ ជារៀងរាល់ព្រឹក សត្វចាបសមុទ្រទាំងនោះ តែងតែរត់ចាប់លៀស នឹង គ្រំ នៅតាមឆ្នេរសមុទ្រ។ សត្វទាំងនោះមានទំលាប់មួយគឺនៅពេលទឹករលកបោកមកលើឆ្នេរ ពួកវារត់គេចពីទឹករលកកុំអោយទទឹកខ្លួន ឬ អាចទឹករលកអូសយកទៅក្នុងសមុទ្រ។ ពេលទឹករលកបោកត្រលប់ទៅសមុទ្រវិញ ពួកវានាំគ្នារត់ចាប់សត្វលៀស និង គ្រំ ដោយសំគាល់តាមរយៈ រន្ធខ្សាច់ណាដែលមានពពុះទឹក។ វាធ្វើដូចនេះរហូតដល់ថ្ងៃលិចទើបត្រលប់ចូលក្នុងសំបុកវិញ។ ភាគច្រើន ពួកវាចាប់បានកូនលៀសតូចៗ ហើយយូរៗម្តងទើបរកបានអាធំមួយ។ និយាយពីមេសត្វចាបសមុទ្រមួយ ទើបនឹងញាស់កូនតូច។ វាតែងតែរកចំណីអោយកូនវាស៊ី ជារៀងរាល់ថ្ងៃ។ កូននៅក្នុងសំបុកតែងតែសង្កេតមើលហ្វូងសត្វរបស់វា រកចំណី។ វាចាប់ផ្តើមកត់សំគាល់ពីរបៀបសត្វទាំងនោះរកចំណី ដោយ ម្តងរត់លើឆ្នេរខ្សាច់ពេលរលកបោកទៅសមុទ្រ រួចរត់គេចពីរលកវិញ។ អស់រយៈពេលជាច្រើនសប្តាហ៍ កូនចាបចាប់ផ្តើមធំបន្តិច ហើយម្តាយរបស់វាគិតថា ដល់ពេលដែលត្រូវបង្រៀនកូនអោយរកចំណីហើយ។ នាព្រឹកព្រលឹមមួយ ព្រះអាទិត្យទើបរះពីទិសខាងកើត មេចាបបាននាំកូនរបស់វាទៅកាន់ឆ្នេរខ្សាច់ដ៏សក្បុស ប៉ុន្តែសើមដោយសារទឹករលកជោរ នាច។ នៅទ...
Learn Together, Share Together