Skip to main content

រឿងអប់រំខ្លីៗ៖ តើអ្នកជា ដំឡូង ពងមាន់ ឬ គ្រាប់កាហ្វេ?

កាលពីព្រេងនាយ មានគ្រួសារមួយដែលមានឪពុក និង កូនស្រី រស់នៅក្នុងតំបន់ជាយក្រុង។ ឪពុករបស់កូនស្រីគឺជាអ្នកជំនួញជើងចាស់ដែលមានបទពិសោធរកស៊ីនិងយល់ដឹងពីសង្គមបានច្រើន។
នៅពេលកូនស្រីរបស់គាត់ចាប់ផ្តើមធ្វើការងារ រាល់ពេលបរិភោគអាហារ គាត់តែងតែលឺកូនរអ៊ូអំពីការងារលំបាក បញ្ហាដែលតែងតែជួបប្រទះក្នុងការងារ ការមិនចុះសម្រុងជាមួយក្រុមការងារជាដើម។ បញ្ហាមួយបានដោះស្រាយ បញ្ហាមួយទៀតកើតឡើង ហើយនាងនឿយណាយនឹងអស់កំលាំងក្នុងការប្រឈមនឹងបញ្ហាទាំងនោះទៀតហើត។

ដោយឃើញកូនស្រីមានបញ្ហាច្រើនរហូតដល់ស្រ្តេសម្តងៗ ព្រោះតែកូនទើបតែចូលប្រឡូកក្នុងសង្គមការងារលើកដំបូង នៅថ្ងៃមួយដែលជាថ្ងៃឈប់សម្រាក ឪពុកបានអោយកូនស្រីទៅទិញរបស់៣យ៉ាង គឺ ដំឡូង ពងមាន់ និង គ្រាប់កាហ្វេ។ កូនស្រីមានចំងល់យ៉ាងខ្លាំងថា តើឪពុកចង់ធ្វើម្ហូបអ្វីនៅថ្ងៃនេះ បានជាចង់ទិញរបស់ទាំងនេះ។ ដោយមិនហ៊ានសួរ កូនស្រីបានទៅផ្សារទិញរបស់របរ​ ហើយបន្លែបង្ការ ត្រីសាច់ សម្រាប់ធ្វើម្ហូប។

ពេលមកដល់ផ្ទះ ឪពុកបានអោយកូនស្រីដាំទឹក៣ឆ្នាំងអោយពុះ រួចដាក់ដំឡូងក្នុងឆ្នាំងទី១ ពងមាន់ក្នុងឆ្នាំងទី២ និង កាហ្វេក្នុងឆ្នាំងទី៣។ មួយម៉ោងក្រោយមក ឪពុកបានអោយកូនស្រីយកឆ្នាំងទាំងបី ដាក់អោយត្រជាក់។ ឪពុកសួរកូនស្រីថា​ តើកូនមានកត់សម្គាល់ឃើញអ្វីនៅក្នុងឆ្នាំងទាំងនេះទេ?កូនស្រីឆ្លើយថា ឃើញមានសណ្តែកស្ងោរមួយឆ្នាំង ពងមាន់ស្ងោរមួយឆ្នាំង ហើយ នឹងកាហ្វេមួយឆ្នាំង។ កូនស្រីក៏សួរឪពុកថា តើពុកចង់ធ្វើម្ហូបអ្វី?

ឪពុកមើលមុខកូនស្រីមួយសន្ទុះ ហើយក៏និយាយថា ដំឡូងពិតជារឹងមែនទែន តែនៅពេលត្រូវទឹកក្តៅពុះ បែរជាក្លាយជាទន់ជ្រាយទៅវិញ។ រីឯពង់មាន់ដែលមានសម្រករឹងនៅខាងក្រៅ កាន់មិនប្រយ័ត្នអាចបែក បែរជាពេលត្រូវដាក់ក្នុងទឹកក្តៅពុះយូរទៅ បែរជាសម្រកក្លាយជាស្រួយ តែផ្នែកខាងក្នុងបែរជារឹងទៅវិញ។


ចំណែកគ្រាប់កាហ្វេវិញ កូនមានកត់សម្គាល់ទេ? ពេលត្រូវទឹកក្តៅ បែរជាគ្រាប់កាហ្វេប្រែក្លាយទឹកនោះទៅជារបស់ថ្មីវិញគឺកាហ្វេក្តៅដែលមានរស់ជាតិនិងក្លិនឈ្ងុយ​ ទាក់ទាញមនុស្សទាំងពួងអោយចង់ភ្លក់រសជាតិវា។

ដូចគ្នាដែរ នៅក្នុងជីវិតរបស់យើង បញ្ហាប្រៀបបាននឹងទឹកក្តៅដែលកំពុងពុះដូចគ្នាអីចឹង។ ដំឡូង ពងមាន់ និង កាហ្វេសុទ្ធតែឆ្លងកាត់ទឹកដាំពុះ ប៉ុន្តែវាមានប្រតិកម្មត្រលប់ទៅវិញផ្សេងៗគ្នា។
សម្រាប់កូនវិញតើកូនវិញ តើនៅពេលជួបបញ្ហាកូននឹងដោះស្រាយវាដូចម្ត៉េច? តើកូនជាដំឡូង? ពង់មាន់? ឬ ជាកាហ្វេដែលអាចប្តូរទឹកទៅជាកាហ្វេដែលមានក្លិនឈ្ងុយ? ចុះអ្នកអានទាំងអស់គ្នាវិញ តើលោក​ អ្នកជាអ្វីដែរ?

គំនិតអប់រំ៖
  •  មនុស្សយើងកើតមកសម្រាប់ដោះស្រាយបញ្ហា មិនមែនគេចពីបញ្ហានោះទេ
  • ពេលខ្លះ យើងអាចទន់ជ្រាយឬរឹងមាំទៅតាមបញ្ហាដែលយើងជួបប្រទះ ប៉ុន្តែយើងគួរតែតស៊ូនឹងរៀនពីបញ្ហាទាំងនោះ ដើម្បីអោយយើងអាចបំម្លែងវាទៅជាឱកាសដូចជាកាហ្វេអីចឹង



ដកស្រង់និងកែសម្រួលពី Motivational Life Quote

Comments

Popular posts from this blog

អ្វីទៅជាជំនាញទន់?

ជាទូទៅគេនិយាយថា ដើម្បីទទួលជោគជ័យក្នុងជីវិត គេត្រូវការជំនាញសំខាន់ៗពីរ: ទីមួយគឺជំនាញរឹង  (hard skill) ដែលជាសមត្ថភាពបច្ចេកទេសដើម្បីធ្វើការងារជាក់លាក់ណាមួយ ហើយទីពីរ គឺជំនាញទន់ (Soft Skill) ដែលជាជំនាញតម្រង់ច្រើនលើបុគ្គលិកលក្ខណៈ ( Investopedia )។ ជំនាញទាំងពីរនេះពិតជាសំខាន់ណាស់ក្នុងជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនផ្តល់តម្លៃខ្ពស់ដល់ជំនាញរឹង និង ភ្លេចបង្កើនជំនាញទន់របស់ពួកគេ។ សម្រង់សុភាសិតរបស់ "Peggy Klaus" បាននិយាយថា "ជំនាញទន់ទទួលបានការគោរពតិចតួចប៉ុន្តែអាចធ្វើអោយអាជីពអ្នកជោគជ័យឬបរាជ័យ" ។ នៅក្នុងអត្ថបទនេះ Letsharekh នឹងចង្អុលបង្ហាញចំណុចសំខាន់ៗនៃជំនាញទន់ដូច្នេះអ្នកអាចមានគំនិតឆ្លុះបញ្ចាំងពីជំនាញទន់របស់អ្នក។ តើ "ជំនាញទន់" មានន័យពិតប្រាកដយ៉ាងដូចម្តេច? យោងតាមគេហទំព័រ ​​ techtarget ,   ជំនាញទន់អាចត្រូវបានគេហៅថា "ជំនាញមនុស្ស (People Skill)" ដែលពិពណ៌នាអំពីលក្ខណៈបុគ្គលដែលបង្ហាញពីកម្រិតខ្ពស់នៃការយល់ដឹងផ្លូវចិត្ត។ និយមន័យដ៏សាមញ្ញរបស់ខ្ញុំគឺថា ជំនាញទន់គឺជាសមត្ថភាពផ្ទាល់ខ្លួនដើម្បីរក្សាមនុស្សម្នាក់ៗឱ្យមានជីវិតសប្បាយរីករាយនិងជោគជ័យនៅក្នុងសង្គម។ ជំនាញ...

អ្វីទៅជាទ្រឹស្តី ៨០/២០?

ជាទូទៅ មានទ្រឹស្តីជាច្រើនបង្កើតដោយអ្នកប្រាជ្ញ និង មនុស្សជោគជ័យជាច្រើននៅក្នុងពិភពលោកនេះ ដែលយើងអាចរៀនសូត្របាន ហើយទ្រឹស្តីទាំងនោះក៏បានឆ្លងកាត់ការពិសោធហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាក៏មិនអាចអនុវត្តបានចំពោះមនុស្សទាំងអស់ផងដែរដោយសារ កត្តា កាលៈទេសៈ និង ពេលវេលា។ ទោះបីជាដូច្នេះក្តី ការដឹងទ្រឹស្តីកាន់តែច្រើនកាន់តែល្អ ដើម្បីយើងអាចយកមកអនុវត្តក្នុងជីវិតរបស់យើងដើម្បីឈានទៅរកភាពជោគជ័យ និង គោលដៅដែលយើងបានកំណត់។ ថ្ងៃនេះ Letsharekh សូមចែករំលែកនៅទ្រឹស្តី ៨០ / ២០ ជាចំណេះដឹងហិរញ្ញវត្ថុសម្រាប់អ្នកអានទាំងអស់គ្នា។ អ្វីទៅជាទ្រឹស្តី ៨០ / ២០? យោងទៅតាមគេហទំព័រ វីគីភីឌា ទ្រឹស្តី ៨០ / ២០ ឬ ហៅថា ទ្រឹស្តី ភារាតូ (Pareto Principle) គឺជាទ្រឹស្តីមួយដែលបង្ហាញថា រាល់ព្រឹត្តិការណ៍ដែលកើតឡើង ភាគច្រើន លទ្ធផល ៨០ភាគរយនៃព្រឹត្តិការណ៍ទាំងនោះ  កើតចេញពីមូលហេតុ ២០ ភាគរយ។ ទ្រឹស្តីនេះ បានយកទៅអនុវត្តនៅគ្រប់វិស័យ ដូចជា ផ្នែកលក់ (៨០% នៃចំណូល បានពីការលក់ផលិតផលទៅ ២០ភាគរយនៃអតិថិជនទាំងអស់) ការគ្រប់គ្រងដីធ្លី (ដូចជានៅប្រទេសអ៊ីតាលី ៨០ភាគរយនៃផ្ទៃដី ត្រូវបានគ្រប់គ្រងដោយប្រជាជន​ ២០% នៃប្រជាជនទាំងអស់)។ ចុះទាក់ទងនឹងហិរញ្ញវត្ថ...

What is Soft Skill?

To be successful, it is said that we need 2 main skills in our life: first is hard skill , the technical ability to perform any specific job, and soft skill, more personality-oriented skills ( Investopedia ). Both skill is really important in our life; however, most people give higher values to hard skills and forget to improve their soft skill.  A quote of “Peggy Klaus”said that “Soft skills get little respect, but will make or break your career.” In this article Letsharekh will briefly point out the key important points of soft skill so that you can have an idea to review your soft skill. What “Soft Skill” really mean? According to techtarget , soft skill can be called “People Skill”, which describes  those personal attributes that indicate a high level of emotional intelligence. My simple definition is that soft skill is the personal ability to keep each person live a happy and success life in a society, not in a solo world. Soft skill can be the communication sk...