Skip to main content

អ្វីទៅជាទ្រឹស្តី ៨០/២០?

ជាទូទៅ មានទ្រឹស្តីជាច្រើនបង្កើតដោយអ្នកប្រាជ្ញ និង មនុស្សជោគជ័យជាច្រើននៅក្នុងពិភពលោកនេះ ដែលយើងអាចរៀនសូត្របាន ហើយទ្រឹស្តីទាំងនោះក៏បានឆ្លងកាត់ការពិសោធហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាក៏មិនអាចអនុវត្តបានចំពោះមនុស្សទាំងអស់ផងដែរដោយសារ កត្តា កាលៈទេសៈ និង ពេលវេលា។ ទោះបីជាដូច្នេះក្តី ការដឹងទ្រឹស្តីកាន់តែច្រើនកាន់តែល្អ ដើម្បីយើងអាចយកមកអនុវត្តក្នុងជីវិតរបស់យើងដើម្បីឈានទៅរកភាពជោគជ័យ និង គោលដៅដែលយើងបានកំណត់។

ថ្ងៃនេះ Letsharekh សូមចែករំលែកនៅទ្រឹស្តី ៨០/២០ ជាចំណេះដឹងហិរញ្ញវត្ថុសម្រាប់អ្នកអានទាំងអស់គ្នា។ អ្វីទៅជាទ្រឹស្តី ៨០/២០? យោងទៅតាមគេហទំព័រ វីគីភីឌា ទ្រឹស្តី ៨០/២០ ឬ ហៅថា ទ្រឹស្តី ភារាតូ (Pareto Principle) គឺជាទ្រឹស្តីមួយដែលបង្ហាញថា រាល់ព្រឹត្តិការណ៍ដែលកើតឡើង ភាគច្រើន លទ្ធផល ៨០ភាគរយនៃព្រឹត្តិការណ៍ទាំងនោះ  កើតចេញពីមូលហេតុ ២០ ភាគរយ។ ទ្រឹស្តីនេះ បានយកទៅអនុវត្តនៅគ្រប់វិស័យ ដូចជា ផ្នែកលក់ (៨០% នៃចំណូល បានពីការលក់ផលិតផលទៅ ២០ភាគរយនៃអតិថិជនទាំងអស់) ការគ្រប់គ្រងដីធ្លី (ដូចជានៅប្រទេសអ៊ីតាលី ៨០ភាគរយនៃផ្ទៃដី ត្រូវបានគ្រប់គ្រងដោយប្រជាជន​ ២០% នៃប្រជាជនទាំងអស់)។

ចុះទាក់ទងនឹងហិរញ្ញវត្ថុវិញ តើទ្រឹស្តីនេះជួយអ្វីបានខ្លះ?

១. ការគ្រប់គ្រងការចំណាយ៖
ប្រសិនបើយើងចង់គ្រប់គ្រងការចំណាយរបស់យើង យើងអាចប្រើទ្រឹស្តីនេះសម្រាប់តាមដានការលើរបស់អ្វីដែលយើងបានចំណាយច្រើនជាងគេ។ ជាទូទៅ ៨០%នៃការចំណាយប្រចាំខែរបស់យើង​ បានចំណាយទៅលើរបស់របរតែ២០%ភាគរយតែប៉ុណ្ណោះ។ ឩទាហរណ៍ ក្នុងមួយខែយើង ចំណាយ


៤០ម៉ឺនរៀល ក្នុងនោះ ៣២ម៉ឺនរៀលត្រូវបានចំណាយលើ កាហ្វេ និង​ អាហារថ្ងៃត្រង់។
ដូច្នេះ ដើម្បីកាត់បន្ថយការចំណាយ យើងត្រូវតែកាត់បន្ថយលើការញ៉ាំកាហ្វេ ឬ កាត់បន្ថយការចូលហាងថ្លៃៗដើម្បីញ៉ាំអាហារ។

២. ការគ្រប់គ្រងការសន្សំ៖

ដោយអនុវត្តនូវចំណុចទី១ យើងអាចបន្ថយការចំណាយលើ របស់របរ ២០%នោះ ហើយយកវាមកទុកសន្សំវិញ។


៣. ការគ្រប់គ្រងចំណូល៖
យើងអាចនិយាយបានថា ៨០%នៃចំណូលរបស់យើង​ គឺបានមកពី ២០%នៃការងារទាំងអស់ដែលយើង បានធ្វើ ឬ បានមកពី២០% នៃភ្ញៀវរបស់យើងទាំងអស់។ ប្រសិនបើយើង លក់ទំនិញ គេអាចនិយាយបានថា ៨០%នៃចំណូលរបស់យើង បានមកពីការលក់ទំនិញ ២០% នៃប្រភេទទំនិញទាំងអស់។ ដូច្នេះ យើងអាចផ្តោតលើការលក់ផលិតផលទាំងនោះអោយច្រើន ឬ ការយកចិត្តទុកដាក់លើភ្ញៀវដែលជាម៉ូយរបស់យើងអោយបានច្រើន។


Letsharekh សង្ឃឹមថា អ្នកអានទាំងអស់អាចចាប់បាននូវគោលគំនិតរបស់ទ្រឹស្តីនេះ ហើយយកទៅអនុវត្តនៅក្នុងការងាររបស់ខ្លួននីមួយៗ។ ប៉ុន្តែ សូមកុំគិតថា ទ្រឹស្តីនេះ វាអាចជួយយើងលើការគ្រប់គ្រងហិរញ្ញវត្ថុ ឬ ការងារផ្សេងៗបានទាំងអស់ ដូច្នេះ ទើបមានទ្រឹស្តីផ្សេងៗទៀតជាច្រើន ហើយ យើងនឹងចែករំលែកទៅអ្នកអានទាំងអស់គ្នានៅអត្ថបទក្រោយៗទៀត។ សូមកុំភ្លេចចែករំលែកទៅអ្នកនៅជុំវិញអ្នកអោយបានដឹងផងណា!

Comments

Popular posts from this blog

អ្វីទៅជាជំនាញទន់?

ជាទូទៅគេនិយាយថា ដើម្បីទទួលជោគជ័យក្នុងជីវិត គេត្រូវការជំនាញសំខាន់ៗពីរ: ទីមួយគឺជំនាញរឹង  (hard skill) ដែលជាសមត្ថភាពបច្ចេកទេសដើម្បីធ្វើការងារជាក់លាក់ណាមួយ ហើយទីពីរ គឺជំនាញទន់ (Soft Skill) ដែលជាជំនាញតម្រង់ច្រើនលើបុគ្គលិកលក្ខណៈ ( Investopedia )។ ជំនាញទាំងពីរនេះពិតជាសំខាន់ណាស់ក្នុងជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនផ្តល់តម្លៃខ្ពស់ដល់ជំនាញរឹង និង ភ្លេចបង្កើនជំនាញទន់របស់ពួកគេ។ សម្រង់សុភាសិតរបស់ "Peggy Klaus" បាននិយាយថា "ជំនាញទន់ទទួលបានការគោរពតិចតួចប៉ុន្តែអាចធ្វើអោយអាជីពអ្នកជោគជ័យឬបរាជ័យ" ។ នៅក្នុងអត្ថបទនេះ Letsharekh នឹងចង្អុលបង្ហាញចំណុចសំខាន់ៗនៃជំនាញទន់ដូច្នេះអ្នកអាចមានគំនិតឆ្លុះបញ្ចាំងពីជំនាញទន់របស់អ្នក។ តើ "ជំនាញទន់" មានន័យពិតប្រាកដយ៉ាងដូចម្តេច? យោងតាមគេហទំព័រ ​​ techtarget ,   ជំនាញទន់អាចត្រូវបានគេហៅថា "ជំនាញមនុស្ស (People Skill)" ដែលពិពណ៌នាអំពីលក្ខណៈបុគ្គលដែលបង្ហាញពីកម្រិតខ្ពស់នៃការយល់ដឹងផ្លូវចិត្ត។ និយមន័យដ៏សាមញ្ញរបស់ខ្ញុំគឺថា ជំនាញទន់គឺជាសមត្ថភាពផ្ទាល់ខ្លួនដើម្បីរក្សាមនុស្សម្នាក់ៗឱ្យមានជីវិតសប្បាយរីករាយនិងជោគជ័យនៅក្នុងសង្គម។ ជំនាញ...

របៀបបំលែងឯកសារស្លាយ​(Slides)ជាភីឌីអេស (PDF)

មានវិធីសាស្ត្រជាច្រើនដែលអ្នកអាចបំលែង(Convert) ស្លាយ ទៅជា ភីឌីអេស ដូចជាៈ តំលើងកម្មវិធីបំលែង បំលែងតាមអនឡាន បំលែងផ្ទាល់ក្នុងកម្មវិធី Microsoft Power Point ថ្ងៃនេះ ក្រុមការងារ Let's Share សូមធ្វើការបង្ហាញពីការបំលែងស្លាយតាមរយៈកម្មវិធីMicrosoft Power Point។ ជំហ៊ានទី១ៈបើកឯកសារលាយដែលលោកអ្នកចង់បំលែងក្នុងកម្មវិធីMicrosoft Power Point   ជំហ៊ានទី២ៈ ចុចលើ "File" ជ្រើសរើសយក  "Save As"  បន្ទាប់មក នៅជ្រើសរើសយកទីតាំងរក្សាទុកឯកសារក្នុងកុំព្យូទ័រ។  បន្ទាប់មកទៀត នឹងមានផ្ទាំងមួយចេញមកដើម្បីអោយយើងកំនត់ទីតាំងក្នុងដ្រាយ (Drive) មួយណាដើម្បីរក្សាឯកសារ។ ចុចលើ "File Type" រួចជ្រើសរើស យក "PDF(.pdf) ហើយចុច "Save" ជាការស្រេច។     លោកអ្នកក៏អាចមើលវីឌីអូបង្ហាញតាមរយៈតំណនេះ៖​ https://www.youtube.com/watch?v=bXTxqlcejDE.