Skip to main content

Posts

Showing posts from November, 2017

គំនិតរកស៊ីរបស់អ្នកលក់ចេកអាំង និង អ្នកមាន

រឿងដែលខ្ញុំនឹងនិទាននេះគឺដកស្រង់ពីរឿងពិតរបស់មនុស្សក្នុងសង្គមអំពីការគិត និង ឥរិយាបទរបស់ ពួកគេក្នុងការប្រើប្រាស់កម្ចី។ ខ្ញុំនៅចាំបានថា នៅពេលដែលខ្ញុំនៅតូចអាយុប្រហែលជា ១៥ ឆ្នាំ ម្តាយរបស់ខ្ញុំតែងតែចំណាយពេល ប្រហែលមួយម៉ោងបន្ទាប់ពីបរិភោគអាហារពេលល្ងាច ណែនាំ និង អោយដំបូន្មានកូនៗអំពីការចាយវាយ លុយកាក់ និង ការខ្ចីលុយ។ ខ្ញុំនៅចាំមិនភ្លេចពីអ្វីដែលគាត់និយាយនៅពេលនោះគឺ ប្រសិនបើកូនមានលុយ ចូរកូនកុំចាយវាយផ្តេសផ្តាស់លើរបស់ឥតប្រយោជន៍ លើកលែងតែយើងមាន ចំណូលជាប្រចាំ និង ទៀងទាត់។ ប្រសិនបើកូនរកបាន ១ម៉ឺនរៀល ចូរកូនចាយយ៉ាងច្រើនណាស់ ៨ពាន់រៀល ហើយសន្សំទុក២ពាន់រៀល។ គំនិតមួយទៀត ប្រសិនបើកូនខ្ចីលុយគេ ចូរកូនយកលុយនោះ មកបង្កើតលុយ (រកស៊ី) ហើយបើមិនចាំបាច់គួរកុំខ្ចីលុយគេ ព្រោះពេលសងគេវិញគឺយើង សងការប្រាក់និងប្រាក់ដើម។ នៅពេលនោះខ្ញុំមិនសូវយល់ប៉ុន្មានទេ។ និយាយដល់រឿងអ្នកជិតខាង សងខាងផ្ទះខ្ញុំ មានម្ខាង ជាអ្នកលក់ចេកអាំង ម្ខាងទៀត ជាអ្នកមានធូរធារ។ កាលនោះ អ្នកលក់ចេកអាំង រស់នៅក្នុងកូនខ្ទម ជារៀងរាល់ថ្ងៃ គាត់លក់ចេកអាំងប្រហែលពីរ បី ស្និតនៅតៀមតូចមួយនៅមុខផ្ទះ។ រីឯគ្រួសារអ្នកមានវិញ គាត់មានឡានកាមរីមួយ ម៉ូតូអាសង់មួយ មើលទៅគ្រួសារគាត់រៀងឡូយណា...

បំណុលអាក្រក់ បំណុលល្អ

ពូសុខជាអ្នករត់ម៉ូតូកង់បី ដែលមានចំណូលជាមធ្យមប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ គាត់រកបានច្រើនជាងមិត្តភក្កិរបស់គាត់ ដោយសារតែគាត់មានទំនាក់ទំនងល្អជាមួយម៉ូយ ហើយចេះយកចិត្តទុកដាក់ចំពោះម៉ូយរបស់គាត់។ គាត់រស់នៅផ្ទះជួល ជាមួយគ្រួសារគាត់ដែលមានគា្នសរុប ៤នាក់។ ក្នុងនោះ កូនក្នុងបន្ទុក មាន២នាក់ ប្រុស ១ ស្រី ១។ ជារៀងរាល់ថ្ងៃ គាត់ចំណាយប្រាក់ប្រហែល ៥ម៉ឺនរៀល សម្រាប់សាំង ម្ហូបអាហារ ចំណាយលើកូនទៅសាលា និង ចំណាយផ្សេងៗ។ ពូសុខគាត់ចូលចិត្តប្រើប្រាស់របស់ទំនើបៗដើម្បីមើលទៅអោយទាន់សម័យ ខុសពីប្រពន្ធរបស់គាត់ដែលចង់សន្សំលុយទុកសម្រាប់រកស៊ី ឬប្រើប្រាស់ពេលមានអាសន្ន។ នៅចុងខែតុលា ទូរស័ព្ទអាយហ្វូនជំនាន់ទី ៨ បានចេញលក់ក្នុងប្រទេសកម្ពុជាក្នុងតម្លៃប្រហែល ៨០០ដុល្លារ។ បច្ចុប្បន្ន ពូសុខប្រើទូរស័ព្ទ អាយហ្វូនសេវិន។ គាត់ចង់ទិញទូរស័ព្ទថ្មី ហើយគាត់ដឹងថាប្រពន្ធរបស់គាត់មានលុយ តែបើគាត់យកលុយទិញទូរស័ព្ទ នោះប្រពន្ធគាត់នឹងមិនអោយលុយគាត់ទេ។ គាត់បានឃើញក្រុមហ៊ុនផ្តល់កម្ចីឯកជនមួយ ដែលផ្តល់កម្ចី សម្រាប់ទិញទូរស័ព្ទ ដោយតម្រូវអោយគាត់បង់ប្រាក់ ៣០ភាគរយមុន ហើយសល់៧០ភាគរយ គាត់អាចបង់រំលោះជាមួយអត្រាការប្រាក់ ២% ក្នុងមួយខែ រំលោះរយៈពេល ២៤​ ខែ។ ពូសុខគិតថា គា...