Skip to main content

បំណុលអាក្រក់ បំណុលល្អ


ពូសុខជាអ្នករត់ម៉ូតូកង់បី ដែលមានចំណូលជាមធ្យមប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ គាត់រកបានច្រើនជាងមិត្តភក្កិរបស់គាត់ ដោយសារតែគាត់មានទំនាក់ទំនងល្អជាមួយម៉ូយ ហើយចេះយកចិត្តទុកដាក់ចំពោះម៉ូយរបស់គាត់។ គាត់រស់នៅផ្ទះជួល ជាមួយគ្រួសារគាត់ដែលមានគា្នសរុប ៤នាក់។ ក្នុងនោះ កូនក្នុងបន្ទុក មាន២នាក់ ប្រុស ១ ស្រី ១។ ជារៀងរាល់ថ្ងៃ គាត់ចំណាយប្រាក់ប្រហែល ៥ម៉ឺនរៀល សម្រាប់សាំង ម្ហូបអាហារ ចំណាយលើកូនទៅសាលា និង ចំណាយផ្សេងៗ។


ពូសុខគាត់ចូលចិត្តប្រើប្រាស់របស់ទំនើបៗដើម្បីមើលទៅអោយទាន់សម័យ ខុសពីប្រពន្ធរបស់គាត់ដែលចង់សន្សំលុយទុកសម្រាប់រកស៊ី ឬប្រើប្រាស់ពេលមានអាសន្ន។ នៅចុងខែតុលា ទូរស័ព្ទអាយហ្វូនជំនាន់ទី ៨ បានចេញលក់ក្នុងប្រទេសកម្ពុជាក្នុងតម្លៃប្រហែល ៨០០ដុល្លារ។ បច្ចុប្បន្ន ពូសុខប្រើទូរស័ព្ទ អាយហ្វូនសេវិន។


គាត់ចង់ទិញទូរស័ព្ទថ្មី ហើយគាត់ដឹងថាប្រពន្ធរបស់គាត់មានលុយ តែបើគាត់យកលុយទិញទូរស័ព្ទ នោះប្រពន្ធគាត់នឹងមិនអោយលុយគាត់ទេ។ គាត់បានឃើញក្រុមហ៊ុនផ្តល់កម្ចីឯកជនមួយ ដែលផ្តល់កម្ចី សម្រាប់ទិញទូរស័ព្ទ ដោយតម្រូវអោយគាត់បង់ប្រាក់ ៣០ភាគរយមុន ហើយសល់៧០ភាគរយ គាត់អាចបង់រំលោះជាមួយអត្រាការប្រាក់ ២% ក្នុងមួយខែ រំលោះរយៈពេល ២៤​ ខែ។ ពូសុខគិតថា គាត់អាចលក់ទូរស័ព្ទគាត់ប្រើបច្ចុប្បន្ន ដើម្បីបង់ប្រាក់ ៣០ ភាគរយ ហើយ គាត់ត្រូវចំណាយ ប្រហែល ២ម៉ឺនរៀលក្នុងមួយថ្ងៃ ឬ​ ៦០ម៉ឺនរៀលក្នុងមួយខែ សម្រាប់រំលោះ។ គាត់គិតថាគាត់មានលទ្ធភាពទិញវាបាន ដោយគាត់សល់ប្រាក់ប្រហែល៣ម៉ឺនក្នុងមួយថ្ងៃ អោយទៅប្រពន្ធគាត់។


និយាយពីប្រពន្ធពូសុខវិញ ជារៀងរាល់ថ្ងៃគាត់តែងតែមើលកាសែត ជួនកាលមើលហ្វេសប៊ុក ដើម្បីបានព័ត៌មានផ្សេងៗ ពិសេសព័ត៌មានអំពីការទិញ លក់ដី ឬ ផ្ទះជាដើម ព្រោះគាត់ចង់បានផ្ទះផ្ទាល់ខ្លួន ដោយសារបច្ចុប្បន្ន គាត់ត្រូវចំណាយលើថ្លៃឈ្នួលផ្ទះ ប្រហែល ៦០ម៉ឺនរៀលក្នុងមួយខែ។ មើលចុះ មើលឡើង គាត់ឃើញគេលក់ដីឡូត៍មួយកន្លែង ក្បាល ៥ម៉ែត ជម្រៅ ២០ម៉ែត ក្នុងតម្លៃ ១០លានរៀល។ អតិថិជនអាចបង់រំលោះប្រចាំខែ ចំនួន ៦០ម៉ឺនរៀលក្នុងមួយខែ រយៈពេល២០ខែ។ ប្រពន្ធពូសុខគិតថាគាត់មានលទ្ធភាពទិញដីនេះ ព្រោះវាធូរថ្លៃ ហើយគាត់មើលឃើញថា ដីនោះនឹងឡើងថ្លៃគុណនឹង២ ក្នុងកំឡុងពេល ២ឆ្នាំទៀត។


នៅពេលយប់ពេលពូសុខ មកដល់ប្រពន្ធគាត់បានប្រាប់គាត់ពីរឿងនេះ។ ពូសុខមិនមាត់ ក ហើយទៅគេងមុន។ ប៉ុន្តែគាត់គេងមិនលក់ទេ ព្រោះគាត់កំពុងគិតថា តើគាត់គួរតែទិញរបស់គាត់ស្រលាញ់ ឬ ទិញដីដែលប្រពន្ធគាត់ចង់បាន ព្រោះគាត់មានលទ្ធភាពអាចទិញបានតែមួយនោះទេ។


តើពូសុខគួរទិញទូរស័ព្ទ ឬ​ ក៏ដី? មួយណាជាបំណុលល្អ?មួយណាជាបំណុលអាក្រក់។


យោបល់ពីLet’share team

គោលបំណងនៃរឿងនេះ គឺចង់អោយអ្នកអានយល់ពីអ្វីដែលជាបំណុល អាក្រក់ និង បំណុលល្អ។ អ្នកអានប្រហែលជាអាចគិតឃើញពីគំនិតថ្មីៗផ្សេងពីនេះ។ ប្រសិនបើពូសុខយល់ពីអ្វីជាបំណុលល្អ និង បំណុលអាក្រក់ ដែលជាចំណេះដឹងហិរញ្ញវត្ថុ គាត់អាចធ្វើការសម្រេចចិត្តត្រឹមត្រូវ។ បំណុលល្អគឺជាបំណុលដែលជួយបង្កើតចំណូល(បច្ចុប្បន្ន ឬអនាគត) អោយអ្នកខ្ចី។ រីឯបំណុលអាក្រក់​ ជាបំណុលដែលបំផ្លាញប្រាក់ចំណូលរបស់យើង និយាយម្យ៉ាងទៀត វាជួយអោយយើងចាយលុយឥតប្រយោជន៍ ហើយនៅពេលអនាគត យើងនឹងមិនមានប្រាក់ចំនេញនោះទេ។

យ៉ាងណាក៏ដោយ បើប្រើប្រាស់បំណុលសម្រាប់យកទៅបំពេញតម្រូវការមូលដ្ឋានរបស់យើង នោះវាក៏ជារឿងល្អដែរ ប៉ុន្តែត្រូវចងចាំថា យើងមានលទ្ធភាពក្នុងការសងត្រលប់ទៅវិញ។

Comments

Popular posts from this blog

អ្វីទៅជាជំនាញទន់?

ជាទូទៅគេនិយាយថា ដើម្បីទទួលជោគជ័យក្នុងជីវិត គេត្រូវការជំនាញសំខាន់ៗពីរ: ទីមួយគឺជំនាញរឹង  (hard skill) ដែលជាសមត្ថភាពបច្ចេកទេសដើម្បីធ្វើការងារជាក់លាក់ណាមួយ ហើយទីពីរ គឺជំនាញទន់ (Soft Skill) ដែលជាជំនាញតម្រង់ច្រើនលើបុគ្គលិកលក្ខណៈ ( Investopedia )។ ជំនាញទាំងពីរនេះពិតជាសំខាន់ណាស់ក្នុងជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនផ្តល់តម្លៃខ្ពស់ដល់ជំនាញរឹង និង ភ្លេចបង្កើនជំនាញទន់របស់ពួកគេ។ សម្រង់សុភាសិតរបស់ "Peggy Klaus" បាននិយាយថា "ជំនាញទន់ទទួលបានការគោរពតិចតួចប៉ុន្តែអាចធ្វើអោយអាជីពអ្នកជោគជ័យឬបរាជ័យ" ។ នៅក្នុងអត្ថបទនេះ Letsharekh នឹងចង្អុលបង្ហាញចំណុចសំខាន់ៗនៃជំនាញទន់ដូច្នេះអ្នកអាចមានគំនិតឆ្លុះបញ្ចាំងពីជំនាញទន់របស់អ្នក។ តើ "ជំនាញទន់" មានន័យពិតប្រាកដយ៉ាងដូចម្តេច? យោងតាមគេហទំព័រ ​​ techtarget ,   ជំនាញទន់អាចត្រូវបានគេហៅថា "ជំនាញមនុស្ស (People Skill)" ដែលពិពណ៌នាអំពីលក្ខណៈបុគ្គលដែលបង្ហាញពីកម្រិតខ្ពស់នៃការយល់ដឹងផ្លូវចិត្ត។ និយមន័យដ៏សាមញ្ញរបស់ខ្ញុំគឺថា ជំនាញទន់គឺជាសមត្ថភាពផ្ទាល់ខ្លួនដើម្បីរក្សាមនុស្សម្នាក់ៗឱ្យមានជីវិតសប្បាយរីករាយនិងជោគជ័យនៅក្នុងសង្គម។ ជំនាញ...

What is Soft Skill?

To be successful, it is said that we need 2 main skills in our life: first is hard skill , the technical ability to perform any specific job, and soft skill, more personality-oriented skills ( Investopedia ). Both skill is really important in our life; however, most people give higher values to hard skills and forget to improve their soft skill.  A quote of “Peggy Klaus”said that “Soft skills get little respect, but will make or break your career.” In this article Letsharekh will briefly point out the key important points of soft skill so that you can have an idea to review your soft skill. What “Soft Skill” really mean? According to techtarget , soft skill can be called “People Skill”, which describes  those personal attributes that indicate a high level of emotional intelligence. My simple definition is that soft skill is the personal ability to keep each person live a happy and success life in a society, not in a solo world. Soft skill can be the communication sk...

អ្វីទៅជាទ្រឹស្តី ៨០/២០?

ជាទូទៅ មានទ្រឹស្តីជាច្រើនបង្កើតដោយអ្នកប្រាជ្ញ និង មនុស្សជោគជ័យជាច្រើននៅក្នុងពិភពលោកនេះ ដែលយើងអាចរៀនសូត្របាន ហើយទ្រឹស្តីទាំងនោះក៏បានឆ្លងកាត់ការពិសោធហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាក៏មិនអាចអនុវត្តបានចំពោះមនុស្សទាំងអស់ផងដែរដោយសារ កត្តា កាលៈទេសៈ និង ពេលវេលា។ ទោះបីជាដូច្នេះក្តី ការដឹងទ្រឹស្តីកាន់តែច្រើនកាន់តែល្អ ដើម្បីយើងអាចយកមកអនុវត្តក្នុងជីវិតរបស់យើងដើម្បីឈានទៅរកភាពជោគជ័យ និង គោលដៅដែលយើងបានកំណត់។ ថ្ងៃនេះ Letsharekh សូមចែករំលែកនៅទ្រឹស្តី ៨០ / ២០ ជាចំណេះដឹងហិរញ្ញវត្ថុសម្រាប់អ្នកអានទាំងអស់គ្នា។ អ្វីទៅជាទ្រឹស្តី ៨០ / ២០? យោងទៅតាមគេហទំព័រ វីគីភីឌា ទ្រឹស្តី ៨០ / ២០ ឬ ហៅថា ទ្រឹស្តី ភារាតូ (Pareto Principle) គឺជាទ្រឹស្តីមួយដែលបង្ហាញថា រាល់ព្រឹត្តិការណ៍ដែលកើតឡើង ភាគច្រើន លទ្ធផល ៨០ភាគរយនៃព្រឹត្តិការណ៍ទាំងនោះ  កើតចេញពីមូលហេតុ ២០ ភាគរយ។ ទ្រឹស្តីនេះ បានយកទៅអនុវត្តនៅគ្រប់វិស័យ ដូចជា ផ្នែកលក់ (៨០% នៃចំណូល បានពីការលក់ផលិតផលទៅ ២០ភាគរយនៃអតិថិជនទាំងអស់) ការគ្រប់គ្រងដីធ្លី (ដូចជានៅប្រទេសអ៊ីតាលី ៨០ភាគរយនៃផ្ទៃដី ត្រូវបានគ្រប់គ្រងដោយប្រជាជន​ ២០% នៃប្រជាជនទាំងអស់)។ ចុះទាក់ទងនឹងហិរញ្ញវត្ថ...