Skip to main content

គំនិតរកស៊ីរបស់អ្នកលក់ចេកអាំង និង អ្នកមាន


រឿងដែលខ្ញុំនឹងនិទាននេះគឺដកស្រង់ពីរឿងពិតរបស់មនុស្សក្នុងសង្គមអំពីការគិត និង ឥរិយាបទរបស់ ពួកគេក្នុងការប្រើប្រាស់កម្ចី។

ខ្ញុំនៅចាំបានថា នៅពេលដែលខ្ញុំនៅតូចអាយុប្រហែលជា ១៥ ឆ្នាំ ម្តាយរបស់ខ្ញុំតែងតែចំណាយពេល ប្រហែលមួយម៉ោងបន្ទាប់ពីបរិភោគអាហារពេលល្ងាច ណែនាំ និង អោយដំបូន្មានកូនៗអំពីការចាយវាយ លុយកាក់ និង ការខ្ចីលុយ។ ខ្ញុំនៅចាំមិនភ្លេចពីអ្វីដែលគាត់និយាយនៅពេលនោះគឺ ប្រសិនបើកូនមានលុយ ចូរកូនកុំចាយវាយផ្តេសផ្តាស់លើរបស់ឥតប្រយោជន៍ លើកលែងតែយើងមាន ចំណូលជាប្រចាំ និង ទៀងទាត់។ ប្រសិនបើកូនរកបាន ១ម៉ឺនរៀល ចូរកូនចាយយ៉ាងច្រើនណាស់ ៨ពាន់រៀល ហើយសន្សំទុក២ពាន់រៀល។ គំនិតមួយទៀត ប្រសិនបើកូនខ្ចីលុយគេ ចូរកូនយកលុយនោះ មកបង្កើតលុយ (រកស៊ី) ហើយបើមិនចាំបាច់គួរកុំខ្ចីលុយគេ ព្រោះពេលសងគេវិញគឺយើង សងការប្រាក់និងប្រាក់ដើម។

នៅពេលនោះខ្ញុំមិនសូវយល់ប៉ុន្មានទេ។ និយាយដល់រឿងអ្នកជិតខាង សងខាងផ្ទះខ្ញុំ មានម្ខាង ជាអ្នកលក់ចេកអាំង ម្ខាងទៀត ជាអ្នកមានធូរធារ។ កាលនោះ អ្នកលក់ចេកអាំង រស់នៅក្នុងកូនខ្ទម ជារៀងរាល់ថ្ងៃ គាត់លក់ចេកអាំងប្រហែលពីរ បី ស្និតនៅតៀមតូចមួយនៅមុខផ្ទះ។ រីឯគ្រួសារអ្នកមានវិញ គាត់មានឡានកាមរីមួយ ម៉ូតូអាសង់មួយ មើលទៅគ្រួសារគាត់រៀងឡូយណាស់។ នៅពេលខ្ញុំអាយុបាន ១៨ឆ្នាំ ឆ្នាំខ្ញុំ បានឡើងមករៀននៅភ្នំពេញ។ មួយឆ្នាំ​ ខ្ញុំទៅលេងផ្ទះ បីដង គឺនៅពេលបុណ្យទានធំៗ។

រាល់ពេលដែលខ្ញុំទៅផ្ទះ ខ្ញុំសង្កេតឃើញអ្នកជិតខាងខ្ញុំមានជីវភាពរីកចម្រើន ជាពិសេស គ្រួសារអ្នកលក់ចេកអាំង។ នៅឆ្នាំ ២០១២ ខ្ញុំបានទៅលេងផ្ទះនៅថ្ងៃចូលឆ្នាំ។ ម្តាយខ្ញុំបានប្រើខ្ញុំអោយទៅ ទិញចេកនៅផ្ទះលក់ចេកអាំង។ ប៉ុន្តែផ្ទះលក់ចេកអាំងនេះ មិនមែនជាផ្ទះខ្ទមដូចពីមុនទេ គឺជាផ្ទះថ្មប្រក់ក្បឿង ហើយតៀមមុខផ្ទះគាត់ក៍ធំជាងមុន លក់ទាំងចេកអាំង ចេកចៀន ចេកខ្ចី ចេកទុំ និង អីវ៉ាន់ចាប់ហួយទៀត។ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ប៉ុន្តែនៅពេលនោះ អ្នកជិតខាងជាអ្នកធូរធារក៏បាត់ ហើយប្តូរមកវិញនៅអ្នកចំណូលថ្មី។ ប្រហែលជាគាត់លក់ផ្ទះ​ ទៅរស់នៅកន្លែងផ្សេងហើយមើលទៅ។

និយាយពីមីងលក់ចេកចៀន ខ្ញុំបានអង្គុយលេង ហើយនិយាយពីនេះ ពីនោះជាមួយគាត់។ ខ្ញុំក៏ឆ្លៀតលួចសួរពីវិធីសាស្ត្រដែលជួយគាត់អោយផ្លាស់ប្តូរជីវភាពរបស់គាត់។ នៅពេលសួរគាត់ដល់រឿង នេះ គាត់បាននិយាយថា គួរតែអរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ជាការពិត នៅកំឡុងពេលនោះ វិស័យហិរញ្ញវត្ថុនៅកម្ពុជាចាប់ផ្តើមរីកចម្រើន។ មីងលក់ចេកចៀន បានបន្តថា នៅថ្ងៃមួយ បុគ្គលិករបស់មីក្រូហិរញ្ញវត្ថុ បានមកផ្សព្វផ្សាយនៅក្នុងភូមិ។ នៅពេលនោះ ដោយសារខ្វះដើមទុន គាត់បានចូលរួមខ្ចីកម្ចីក្រុម ដោយដំបូងគាត់ខ្ចីត្រឹម ៤០ម៉ឺនរៀល សម្រាប់ទិញចេក ធ្យូង និង ចង្ក្រានបន្ថែម ទុកលក់។ បន្ទាប់មក ការលក់របស់គាត់បានកើនឡើង ដែលពីមុនគាត់គិតថាលក់បានត្រឹម ពីរទៅបីស្និត ប៉ុន្តែ គាត់អាចលក់បានរហូតដល់១០ស្និត។ រយៈពេល៦ខែ គាត់បានសងលុយគេអស់ និង សល់លុយបានមួយចំនួនទុកធ្វើទុន ហើយគាត់បានស្នើសុំខ្ចីបន្ថែម១លានរៀល។ គាត់បានយកលុយនោះ ទៅទិញកង់ និង ចង្រ្កានបន្ថែមទៀត ព្រោះរាល់ថ្ងៃ គាត់លក់មិនទាន់។ ពេលបានកង់ គាត់ឈប់ទៅទិញចេកពីផ្សារ គាត់ទៅទិញនៅចំការ ដោយ ១អាទិត្យគាត់ទៅពីរដង។

ពេលទៅទិញនៅចំការ គាត់ទិញចេកបានច្រើនជាងមុន ព្រោះតម្លៃថោកជាងនៅផ្សារ ប៉ុន្តែរាងហត់បន្តិច ព្រោះត្រូវជិះកង់ដឹកចេកច្រើនស្ទង។ ចេកលក់ដាច់ស្ទើររាល់ថ្ងៃ ហើយគាត់ក៏មានម៉ូយចាំទិញចេកអាំងយក ទៅលក់បន្តដែរ។ ថ្ងៃខ្លះ ចេកអាំងមិនទាន់ក៏ទុំ ហើយគាត់ក៏សាក់ល្បងលក់ចេកទុំនោះ នៅថ្ងៃសីល ហើយការលក់ក៏ចេះតែដាច់។ នៅពេលមួយ ដោយសារចំពេលកូនគាត់វ៉ាកង ហើយចេកទុំច្រើន គាត់ក៏សម្រេចចិត្តលក់ចេកចៀនបន្ថែមទៀត។ ការលក់ចេកចៀនគឺជាផលិតផលថ្មី ប៉ុន្តែចេកចៀនរបស់គាត់ឆ្ងាញ់ មិនចាញ់ចេកអាំងឡើយ។

គាត់បន្តថា គាត់បានប្រាក់ចំណូលគួរសមគឺអាចសងរំលោះប្រចាំខែបាន ហើយសល់បានប្រាក់ខ្លះ ដូច្នេះ គាត់គិតថា គាត់អាចមានលទ្ធភាពខ្ចីច្រើនជាងនេះ។ ដូច្នេះ ពេលគាត់សងមីក្រូហិរញ្ញវត្ថុអស់ គាត់បានស្នើសុំ ថែម ៣លានទៀត។ ប្រាក់កម្ចីនេះពិតជាច្រើន ប៉ុន្តែមីងលក់ចេកចៀន គាត់ពិតជាមានគំនិត។ គាត់បាន យកលុយនេះ ទិញ ម៉ូតូ និង រទេះសណ្តោង។ គាត់បានទៅម៉ៅចេកពីចំការ យកមកលក់នៅផ្ទះខ្លះ អាំង និង ចៀនខ្លះ ហើយបោះអោយម៉ូយ នៅផ្សារថែមទៀត។ មិនតែប៉ុណ្ណោះ គាត់បន្ថែមដំឡូងចៀន និង ទិញអ៊ីវ៉ាន់ចាប់ហួយ យកមកលក់នៅតូបគាត់ទៀត។ គាត់ថា ដោយសារតែរបរនេះហើយ ទើបគាត់មានថ្ងៃនេះ។ គាត់បានប្រាប់ថា បើក្មួយខ្ចីលុយគេ ក្មួយត្រូវមានគំនិត ថាយកលុយនោះមកធ្វើអ្វី ដើម្បីបានប្រាក់សងគេវិញ បើក្មួយខ្ចីគេ ១ម៉ឺនរៀល ត្រូវរកអោយបានយ៉ាងតិចក៏១៣០០០រៀលដែរ ព្រោះត្រូវសងគេវិញ ១១០០០រៀល ទាំងការប្រាក់ ហើយយើងក៏សល់បាន២ពាន់រៀលដែរទុកធ្វើទុនបន្ថែមដែរ។

និយាយដល់ត្រឹមនេះ គាត់ក៏បានប្រាក់ថា អ្នកជិតខាងអ្នកមានរបស់ខ្ញុំពីមុននោះ បានលក់ដីយកបា្រក់សងគេ ព្រោះ គាត់ខ្ចីលុយគេយកទៅដូរឡានសម្រាប់ជិះខ្លួនឯង ហើយពឹងលើចំណូលពីប្រាក់ខែ។ ដល់ពេលខ្ចីគេកាន់តែច្រើន ប្រាក់ខែមិនអាចទូទាត់គ្រប់ ចុងក្រោយត្រូវ លក់ឡាន និង ផ្ទះ សងទៅគេវិញ។ ក្មួយត្រូវចាំថា បើក្មួយខ្ចីលុយគេ ក្មួយមានកាតព្វកិច្ចនិងទំនួលខុសត្រូវ សងប្រាក់ទៅគេវិញ។



បន្ទាប់ពីនិយាយគ្នាជាមួយគាត់ប្រហែលមួយម៉ោង ខ្ញុំក៏លាគាត់មកផ្ទះវិញ។ គិតទៅ អ្នកលក់ចេកចៀន ពិតជាមានគំនិតមែន។

គំនិតអប់រំ៖

  • បើខ្ចីលុយគេ ត្រូវតែសងគេវិញទាំងការ ទាំងដើម
  • ខ្ចីលុយយកមកបង្កើតលុយ ទើបយើងអាចបង្កើនទ្រព្យបាន
  • កុំខ្ចីលុយគេមកបង្កើនភាពហ៊ឺហា

Comments

Popular posts from this blog

អ្វីទៅជាជំនាញទន់?

ជាទូទៅគេនិយាយថា ដើម្បីទទួលជោគជ័យក្នុងជីវិត គេត្រូវការជំនាញសំខាន់ៗពីរ: ទីមួយគឺជំនាញរឹង  (hard skill) ដែលជាសមត្ថភាពបច្ចេកទេសដើម្បីធ្វើការងារជាក់លាក់ណាមួយ ហើយទីពីរ គឺជំនាញទន់ (Soft Skill) ដែលជាជំនាញតម្រង់ច្រើនលើបុគ្គលិកលក្ខណៈ ( Investopedia )។ ជំនាញទាំងពីរនេះពិតជាសំខាន់ណាស់ក្នុងជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនផ្តល់តម្លៃខ្ពស់ដល់ជំនាញរឹង និង ភ្លេចបង្កើនជំនាញទន់របស់ពួកគេ។ សម្រង់សុភាសិតរបស់ "Peggy Klaus" បាននិយាយថា "ជំនាញទន់ទទួលបានការគោរពតិចតួចប៉ុន្តែអាចធ្វើអោយអាជីពអ្នកជោគជ័យឬបរាជ័យ" ។ នៅក្នុងអត្ថបទនេះ Letsharekh នឹងចង្អុលបង្ហាញចំណុចសំខាន់ៗនៃជំនាញទន់ដូច្នេះអ្នកអាចមានគំនិតឆ្លុះបញ្ចាំងពីជំនាញទន់របស់អ្នក។ តើ "ជំនាញទន់" មានន័យពិតប្រាកដយ៉ាងដូចម្តេច? យោងតាមគេហទំព័រ ​​ techtarget ,   ជំនាញទន់អាចត្រូវបានគេហៅថា "ជំនាញមនុស្ស (People Skill)" ដែលពិពណ៌នាអំពីលក្ខណៈបុគ្គលដែលបង្ហាញពីកម្រិតខ្ពស់នៃការយល់ដឹងផ្លូវចិត្ត។ និយមន័យដ៏សាមញ្ញរបស់ខ្ញុំគឺថា ជំនាញទន់គឺជាសមត្ថភាពផ្ទាល់ខ្លួនដើម្បីរក្សាមនុស្សម្នាក់ៗឱ្យមានជីវិតសប្បាយរីករាយនិងជោគជ័យនៅក្នុងសង្គម។ ជំនាញ...

អ្វីទៅជាទ្រឹស្តី ៨០/២០?

ជាទូទៅ មានទ្រឹស្តីជាច្រើនបង្កើតដោយអ្នកប្រាជ្ញ និង មនុស្សជោគជ័យជាច្រើននៅក្នុងពិភពលោកនេះ ដែលយើងអាចរៀនសូត្របាន ហើយទ្រឹស្តីទាំងនោះក៏បានឆ្លងកាត់ការពិសោធហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាក៏មិនអាចអនុវត្តបានចំពោះមនុស្សទាំងអស់ផងដែរដោយសារ កត្តា កាលៈទេសៈ និង ពេលវេលា។ ទោះបីជាដូច្នេះក្តី ការដឹងទ្រឹស្តីកាន់តែច្រើនកាន់តែល្អ ដើម្បីយើងអាចយកមកអនុវត្តក្នុងជីវិតរបស់យើងដើម្បីឈានទៅរកភាពជោគជ័យ និង គោលដៅដែលយើងបានកំណត់។ ថ្ងៃនេះ Letsharekh សូមចែករំលែកនៅទ្រឹស្តី ៨០ / ២០ ជាចំណេះដឹងហិរញ្ញវត្ថុសម្រាប់អ្នកអានទាំងអស់គ្នា។ អ្វីទៅជាទ្រឹស្តី ៨០ / ២០? យោងទៅតាមគេហទំព័រ វីគីភីឌា ទ្រឹស្តី ៨០ / ២០ ឬ ហៅថា ទ្រឹស្តី ភារាតូ (Pareto Principle) គឺជាទ្រឹស្តីមួយដែលបង្ហាញថា រាល់ព្រឹត្តិការណ៍ដែលកើតឡើង ភាគច្រើន លទ្ធផល ៨០ភាគរយនៃព្រឹត្តិការណ៍ទាំងនោះ  កើតចេញពីមូលហេតុ ២០ ភាគរយ។ ទ្រឹស្តីនេះ បានយកទៅអនុវត្តនៅគ្រប់វិស័យ ដូចជា ផ្នែកលក់ (៨០% នៃចំណូល បានពីការលក់ផលិតផលទៅ ២០ភាគរយនៃអតិថិជនទាំងអស់) ការគ្រប់គ្រងដីធ្លី (ដូចជានៅប្រទេសអ៊ីតាលី ៨០ភាគរយនៃផ្ទៃដី ត្រូវបានគ្រប់គ្រងដោយប្រជាជន​ ២០% នៃប្រជាជនទាំងអស់)។ ចុះទាក់ទងនឹងហិរញ្ញវត្ថ...

What is Soft Skill?

To be successful, it is said that we need 2 main skills in our life: first is hard skill , the technical ability to perform any specific job, and soft skill, more personality-oriented skills ( Investopedia ). Both skill is really important in our life; however, most people give higher values to hard skills and forget to improve their soft skill.  A quote of “Peggy Klaus”said that “Soft skills get little respect, but will make or break your career.” In this article Letsharekh will briefly point out the key important points of soft skill so that you can have an idea to review your soft skill. What “Soft Skill” really mean? According to techtarget , soft skill can be called “People Skill”, which describes  those personal attributes that indicate a high level of emotional intelligence. My simple definition is that soft skill is the personal ability to keep each person live a happy and success life in a society, not in a solo world. Soft skill can be the communication sk...