Skip to main content

Posts

គំនិតរកស៊ីរបស់អ្នកលក់ចេកអាំង និង អ្នកមាន

រឿងដែលខ្ញុំនឹងនិទាននេះគឺដកស្រង់ពីរឿងពិតរបស់មនុស្សក្នុងសង្គមអំពីការគិត និង ឥរិយាបទរបស់ ពួកគេក្នុងការប្រើប្រាស់កម្ចី។ ខ្ញុំនៅចាំបានថា នៅពេលដែលខ្ញុំនៅតូចអាយុប្រហែលជា ១៥ ឆ្នាំ ម្តាយរបស់ខ្ញុំតែងតែចំណាយពេល ប្រហែលមួយម៉ោងបន្ទាប់ពីបរិភោគអាហារពេលល្ងាច ណែនាំ និង អោយដំបូន្មានកូនៗអំពីការចាយវាយ លុយកាក់ និង ការខ្ចីលុយ។ ខ្ញុំនៅចាំមិនភ្លេចពីអ្វីដែលគាត់និយាយនៅពេលនោះគឺ ប្រសិនបើកូនមានលុយ ចូរកូនកុំចាយវាយផ្តេសផ្តាស់លើរបស់ឥតប្រយោជន៍ លើកលែងតែយើងមាន ចំណូលជាប្រចាំ និង ទៀងទាត់។ ប្រសិនបើកូនរកបាន ១ម៉ឺនរៀល ចូរកូនចាយយ៉ាងច្រើនណាស់ ៨ពាន់រៀល ហើយសន្សំទុក២ពាន់រៀល។ គំនិតមួយទៀត ប្រសិនបើកូនខ្ចីលុយគេ ចូរកូនយកលុយនោះ មកបង្កើតលុយ (រកស៊ី) ហើយបើមិនចាំបាច់គួរកុំខ្ចីលុយគេ ព្រោះពេលសងគេវិញគឺយើង សងការប្រាក់និងប្រាក់ដើម។ នៅពេលនោះខ្ញុំមិនសូវយល់ប៉ុន្មានទេ។ និយាយដល់រឿងអ្នកជិតខាង សងខាងផ្ទះខ្ញុំ មានម្ខាង ជាអ្នកលក់ចេកអាំង ម្ខាងទៀត ជាអ្នកមានធូរធារ។ កាលនោះ អ្នកលក់ចេកអាំង រស់នៅក្នុងកូនខ្ទម ជារៀងរាល់ថ្ងៃ គាត់លក់ចេកអាំងប្រហែលពីរ បី ស្និតនៅតៀមតូចមួយនៅមុខផ្ទះ។ រីឯគ្រួសារអ្នកមានវិញ គាត់មានឡានកាមរីមួយ ម៉ូតូអាសង់មួយ មើលទៅគ្រួសារគាត់រៀងឡូយណា...

បំណុលអាក្រក់ បំណុលល្អ

ពូសុខជាអ្នករត់ម៉ូតូកង់បី ដែលមានចំណូលជាមធ្យមប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ គាត់រកបានច្រើនជាងមិត្តភក្កិរបស់គាត់ ដោយសារតែគាត់មានទំនាក់ទំនងល្អជាមួយម៉ូយ ហើយចេះយកចិត្តទុកដាក់ចំពោះម៉ូយរបស់គាត់។ គាត់រស់នៅផ្ទះជួល ជាមួយគ្រួសារគាត់ដែលមានគា្នសរុប ៤នាក់។ ក្នុងនោះ កូនក្នុងបន្ទុក មាន២នាក់ ប្រុស ១ ស្រី ១។ ជារៀងរាល់ថ្ងៃ គាត់ចំណាយប្រាក់ប្រហែល ៥ម៉ឺនរៀល សម្រាប់សាំង ម្ហូបអាហារ ចំណាយលើកូនទៅសាលា និង ចំណាយផ្សេងៗ។ ពូសុខគាត់ចូលចិត្តប្រើប្រាស់របស់ទំនើបៗដើម្បីមើលទៅអោយទាន់សម័យ ខុសពីប្រពន្ធរបស់គាត់ដែលចង់សន្សំលុយទុកសម្រាប់រកស៊ី ឬប្រើប្រាស់ពេលមានអាសន្ន។ នៅចុងខែតុលា ទូរស័ព្ទអាយហ្វូនជំនាន់ទី ៨ បានចេញលក់ក្នុងប្រទេសកម្ពុជាក្នុងតម្លៃប្រហែល ៨០០ដុល្លារ។ បច្ចុប្បន្ន ពូសុខប្រើទូរស័ព្ទ អាយហ្វូនសេវិន។ គាត់ចង់ទិញទូរស័ព្ទថ្មី ហើយគាត់ដឹងថាប្រពន្ធរបស់គាត់មានលុយ តែបើគាត់យកលុយទិញទូរស័ព្ទ នោះប្រពន្ធគាត់នឹងមិនអោយលុយគាត់ទេ។ គាត់បានឃើញក្រុមហ៊ុនផ្តល់កម្ចីឯកជនមួយ ដែលផ្តល់កម្ចី សម្រាប់ទិញទូរស័ព្ទ ដោយតម្រូវអោយគាត់បង់ប្រាក់ ៣០ភាគរយមុន ហើយសល់៧០ភាគរយ គាត់អាចបង់រំលោះជាមួយអត្រាការប្រាក់ ២% ក្នុងមួយខែ រំលោះរយៈពេល ២៤​ ខែ។ ពូសុខគិតថា គា...

មនុស្សគ្រប់រូបតែងតែមានរឿងពិសេសផ្ទាល់ខ្លួនក្នុងជីវិត

កំឡោះជំទង់អាយុ២៤ឆ្នាំម្នាក់កំពុងសម្លឹងមើលមកខាងក្រៅបង្អួចរថភ្លើង ហើយស្រែកថា “ លោកប៉ា! មើលដើមឈើនោះ វាកំពុងរត់ពីក្រោយយើង !” ​ឳពុកញញឹមទៅកូន ហើយមានក្មេងៗជំទង់ពីរនាក់អង្គុយជិតនោះ មើលទៅកំឡោះនោះហើយគិតថា ធំហើយម្តេចធ្វើចរិតដូចកូនក្មេងទៀត មើលទៅគួរអោយអាណិត។ រំពេចនោះ កំឡោះនោះស្រែកទៀតហើយថា “ លោកប៉ា! ពពកកំពុងរត់ពីក្រោយយើងដែរ !” ដោយមិនអាចទ្រាំបាន ក្មេងៗជំទង់ដែលអង្គុយជិតនោះបានប្រតិកម្មទៅឳពុករបស់កំឡោះនោះថា “ លោកពូ ហេតុអ្វីលោកពូមិននាំកូនទៅជួបគ្រូពេទ្យ? (គិតថាកំឡោះនោះប្រហែលមានបញ្ហាខួរក្បាល) ” ឳពុករបស់កំឡោះនោះ ញញឹមហើយនិយាយថា “ ពូបាននាំទៅពេទ្យហើយ ហើយពួកយើងក៏ទើបចេញពីជួបពេទ្យដែរ។ កូនប្រុសរបស់ខ្ញុំមានជំងឺខ្វាក់ពីកំណើត ហើយគាត់ទើបតែទទួលបានការព្យាបាល និង អាចមើលឃើញដូចគេឯងវិញនៅថ្ងៃនេះប៉ុណ្ណោះ។​ ” គំនិតអប់រំ៖ មនុស្សម្នាក់ៗតែងតែមានសាច់រឿងផ្ទាល់ខ្លួនរបស់គេ។ សូមកុំទាន់វវាយតម្លៃនរណាម្នាក់នៅពេលដែលអ្នកមិនទាន់ស្គាល់គេច្បាស់! ដង់ស្រង់ពីគេហទំព័រ http://www.livin 3. com/ 5- motivational-and-inspiring-short-stories

អ្វីទៅជាទ្រឹស្តី ៨០/២០?

ជាទូទៅ មានទ្រឹស្តីជាច្រើនបង្កើតដោយអ្នកប្រាជ្ញ និង មនុស្សជោគជ័យជាច្រើននៅក្នុងពិភពលោកនេះ ដែលយើងអាចរៀនសូត្របាន ហើយទ្រឹស្តីទាំងនោះក៏បានឆ្លងកាត់ការពិសោធហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាក៏មិនអាចអនុវត្តបានចំពោះមនុស្សទាំងអស់ផងដែរដោយសារ កត្តា កាលៈទេសៈ និង ពេលវេលា។ ទោះបីជាដូច្នេះក្តី ការដឹងទ្រឹស្តីកាន់តែច្រើនកាន់តែល្អ ដើម្បីយើងអាចយកមកអនុវត្តក្នុងជីវិតរបស់យើងដើម្បីឈានទៅរកភាពជោគជ័យ និង គោលដៅដែលយើងបានកំណត់។ ថ្ងៃនេះ Letsharekh សូមចែករំលែកនៅទ្រឹស្តី ៨០ / ២០ ជាចំណេះដឹងហិរញ្ញវត្ថុសម្រាប់អ្នកអានទាំងអស់គ្នា។ អ្វីទៅជាទ្រឹស្តី ៨០ / ២០? យោងទៅតាមគេហទំព័រ វីគីភីឌា ទ្រឹស្តី ៨០ / ២០ ឬ ហៅថា ទ្រឹស្តី ភារាតូ (Pareto Principle) គឺជាទ្រឹស្តីមួយដែលបង្ហាញថា រាល់ព្រឹត្តិការណ៍ដែលកើតឡើង ភាគច្រើន លទ្ធផល ៨០ភាគរយនៃព្រឹត្តិការណ៍ទាំងនោះ  កើតចេញពីមូលហេតុ ២០ ភាគរយ។ ទ្រឹស្តីនេះ បានយកទៅអនុវត្តនៅគ្រប់វិស័យ ដូចជា ផ្នែកលក់ (៨០% នៃចំណូល បានពីការលក់ផលិតផលទៅ ២០ភាគរយនៃអតិថិជនទាំងអស់) ការគ្រប់គ្រងដីធ្លី (ដូចជានៅប្រទេសអ៊ីតាលី ៨០ភាគរយនៃផ្ទៃដី ត្រូវបានគ្រប់គ្រងដោយប្រជាជន​ ២០% នៃប្រជាជនទាំងអស់)។ ចុះទាក់ទងនឹងហិរញ្ញវត្ថ...

រឿងអប់រំខ្លីៗ៖ តើអ្នកជា ដំឡូង ពងមាន់ ឬ គ្រាប់កាហ្វេ?

កាលពីព្រេងនាយ មានគ្រួសារមួយដែលមានឪពុក និង កូនស្រី រស់នៅក្នុងតំបន់ជាយក្រុង។ ឪពុករបស់កូនស្រីគឺជាអ្នកជំនួញជើងចាស់ដែលមានបទពិសោធរកស៊ីនិងយល់ដឹងពីសង្គមបានច្រើន។ នៅពេលកូនស្រីរបស់គាត់ចាប់ផ្តើមធ្វើការងារ រាល់ពេលបរិភោគអាហារ គាត់តែងតែលឺកូនរអ៊ូអំពីការងារលំបាក បញ្ហាដែលតែងតែជួបប្រទះក្នុងការងារ ការមិនចុះសម្រុងជាមួយក្រុមការងារជាដើម។ បញ្ហាមួយបានដោះស្រាយ បញ្ហាមួយទៀតកើតឡើង ហើយនាងនឿយណាយនឹងអស់កំលាំងក្នុងការប្រឈមនឹងបញ្ហាទាំងនោះទៀតហើត។ ដោយឃើញកូនស្រីមានបញ្ហាច្រើនរហូតដល់ស្រ្តេសម្តងៗ ព្រោះតែកូនទើបតែចូលប្រឡូកក្នុងសង្គមការងារលើកដំបូង នៅថ្ងៃមួយដែលជាថ្ងៃឈប់សម្រាក ឪពុកបានអោយកូនស្រីទៅទិញរបស់៣យ៉ាង គឺ ដំឡូង ពងមាន់ និង គ្រាប់កាហ្វេ។ កូនស្រីមានចំងល់យ៉ាងខ្លាំងថា តើឪពុកចង់ធ្វើម្ហូបអ្វីនៅថ្ងៃនេះ បានជាចង់ទិញរបស់ទាំងនេះ។ ដោយមិនហ៊ានសួរ កូនស្រីបានទៅផ្សារទិញរបស់របរ​ ហើយបន្លែបង្ការ ត្រីសាច់ សម្រាប់ធ្វើម្ហូប។ ពេលមកដល់ផ្ទះ ឪពុកបានអោយកូនស្រីដាំទឹក៣ឆ្នាំងអោយពុះ រួចដាក់ដំឡូងក្នុងឆ្នាំងទី១ ពងមាន់ក្នុងឆ្នាំងទី២ និង កាហ្វេក្នុងឆ្នាំងទី៣។ មួយម៉ោងក្រោយមក ឪពុកបានអោយកូនស្រីយកឆ្នាំងទាំងបី ដាក់អោយត្រជាក់។ ឪពុកសួរកូនស្រីថា​ “ តើកូ...

រឿងអប់រំ៖ វិធីសាស្ត្រថ្មីដើម្បីចាប់លៀសរបស់កូនចាប Piper

កាលពីព្រេងនាយ មានហ្វូងសត្វស្លាបសមុទ្ររស់នៅលើឆ្នេរសមុទ្រនៃកោះដាច់ស្រយាលមួយ ដែលគ្មានមនុស្សទៅដល់។ ជារៀងរាល់ព្រឹក សត្វចាបសមុទ្រទាំងនោះ តែងតែរត់ចាប់លៀស នឹង គ្រំ នៅតាមឆ្នេរសមុទ្រ។ សត្វទាំងនោះមានទំលាប់មួយគឺនៅពេលទឹករលកបោកមកលើឆ្នេរ ពួកវារត់គេចពីទឹករលកកុំអោយទទឹកខ្លួន ឬ អាចទឹករលកអូសយកទៅក្នុងសមុទ្រ។ ពេលទឹករលកបោកត្រលប់ទៅសមុទ្រវិញ ពួកវានាំគ្នារត់ចាប់សត្វលៀស និង គ្រំ ដោយសំគាល់តាមរយៈ រន្ធខ្សាច់ណាដែលមានពពុះទឹក។ វាធ្វើដូចនេះរហូតដល់ថ្ងៃលិចទើបត្រលប់ចូលក្នុងសំបុកវិញ។ ភាគច្រើន​​ ពួកវាចាប់បានកូនលៀសតូចៗ ហើយយូរៗម្តងទើបរកបានអាធំមួយ។ និយាយពីមេសត្វចាបសមុទ្រមួយ ទើបនឹងញាស់កូនតូច។ វាតែងតែរកចំណីអោយកូនវាស៊ី ជារៀងរាល់ថ្ងៃ។ កូននៅក្នុងសំបុកតែងតែសង្កេតមើលហ្វូងសត្វរបស់វា រកចំណី។ វាចាប់ផ្តើមកត់សំគាល់ពីរបៀបសត្វទាំងនោះរកចំណី ដោយ ម្តងរត់លើឆ្នេរខ្សាច់ពេលរលកបោកទៅសមុទ្រ រួចរត់គេចពីរលកវិញ។ អស់រយៈពេលជាច្រើនសប្តាហ៍ កូនចាបចាប់ផ្តើមធំបន្តិច ហើយម្តាយរបស់វាគិតថា ដល់ពេលដែលត្រូវបង្រៀនកូនអោយរកចំណីហើយ។ នាព្រឹកព្រលឹមមួយ ព្រះអាទិត្យទើបរះពីទិសខាងកើត មេចាបបាននាំកូនរបស់វាទៅកាន់ឆ្នេរខ្សាច់ដ៏សក្បុស ប៉ុន្តែសើមដោយសារទឹករលកជោរ នាច។ នៅទ...

អ្វីទៅជាជំនាញទន់?

ជាទូទៅគេនិយាយថា ដើម្បីទទួលជោគជ័យក្នុងជីវិត គេត្រូវការជំនាញសំខាន់ៗពីរ: ទីមួយគឺជំនាញរឹង  (hard skill) ដែលជាសមត្ថភាពបច្ចេកទេសដើម្បីធ្វើការងារជាក់លាក់ណាមួយ ហើយទីពីរ គឺជំនាញទន់ (Soft Skill) ដែលជាជំនាញតម្រង់ច្រើនលើបុគ្គលិកលក្ខណៈ ( Investopedia )។ ជំនាញទាំងពីរនេះពិតជាសំខាន់ណាស់ក្នុងជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនផ្តល់តម្លៃខ្ពស់ដល់ជំនាញរឹង និង ភ្លេចបង្កើនជំនាញទន់របស់ពួកគេ។ សម្រង់សុភាសិតរបស់ "Peggy Klaus" បាននិយាយថា "ជំនាញទន់ទទួលបានការគោរពតិចតួចប៉ុន្តែអាចធ្វើអោយអាជីពអ្នកជោគជ័យឬបរាជ័យ" ។ នៅក្នុងអត្ថបទនេះ Letsharekh នឹងចង្អុលបង្ហាញចំណុចសំខាន់ៗនៃជំនាញទន់ដូច្នេះអ្នកអាចមានគំនិតឆ្លុះបញ្ចាំងពីជំនាញទន់របស់អ្នក។ តើ "ជំនាញទន់" មានន័យពិតប្រាកដយ៉ាងដូចម្តេច? យោងតាមគេហទំព័រ ​​ techtarget ,   ជំនាញទន់អាចត្រូវបានគេហៅថា "ជំនាញមនុស្ស (People Skill)" ដែលពិពណ៌នាអំពីលក្ខណៈបុគ្គលដែលបង្ហាញពីកម្រិតខ្ពស់នៃការយល់ដឹងផ្លូវចិត្ត។ និយមន័យដ៏សាមញ្ញរបស់ខ្ញុំគឺថា ជំនាញទន់គឺជាសមត្ថភាពផ្ទាល់ខ្លួនដើម្បីរក្សាមនុស្សម្នាក់ៗឱ្យមានជីវិតសប្បាយរីករាយនិងជោគជ័យនៅក្នុងសង្គម។ ជំនាញ...